Blugital — Complete User ManualBlugital — សៀវភៅណែនាំពេញលេញ
Version 2.8.80, September 2026. Every screen and every setting, in order. Switch to Khmer with the pill at the top, or press PDF to print it.ជំនាន់ 2.8.80 ខែកញ្ញា ២០២៦។ គ្រប់អេក្រង់ និងគ្រប់ការកំណត់ តាមលំដាប់។ ប្តូរជាភាសាខ្មែរដោយចុចប៊ូតុងខាងលើ ឬចុច PDF ដើម្បីបោះពុម្ព។
- What Blugital isBlugital គឺជាអ្វី
- Create your accountបង្កើតគណនីរបស់អ្នក
- Choose Quick start or the Full builderជ្រើសរើសចាប់ផ្តើមរហ័ស ឬកម្មវិធីសាងសង់ពេញ
- Quick start — three steps to a live menuចាប់ផ្តើមរហ័ស — បីជំហានទៅម៉ឺនុយផ្សាយផ្ទាល់
- Set up your store profileរៀបចំព័ត៌មានហាងរបស់អ្នក
- Build your menuបង្កើតម៉ឺនុយរបស់អ្នក
- Sizes and optionsទំហំ និងជម្រើស
- Multi-buy offers — 3 for $5ការផ្តល់ជូនទិញច្រើន — ៣ ក្នុងតម្លៃ $5
- Messages on the cake, and how much notice you needសារលើនំ និងរយៈពេលកក់ទុកមុន
- Hide it, mark it sold out, or ask for a priceលាក់វា ដាក់ថាអស់ស្តុក ឬសួរតម្លៃ
- Publish and get your QR codeផ្សាយ និងទទួលកូដ QR របស់អ្នក
- Getting paid — your QR, your link, your rateការទទួលប្រាក់ — QR តំណ និងអត្រាប្តូរប្រាក់របស់អ្នក
- Take your first orderទទួលការបញ្ជាទិញដំបូងរបស់អ្នក
- Price an item that has no priceកំណត់តម្លៃទំនិញដែលគ្មានតម្លៃ
- Bookings and appointmentsការកក់ និងការណាត់ជួប
- Cashier modeរបៀបគិតលុយ
- Printing — paper, slips and labelsការបោះពុម្ព — ក្រដាស បង្កាន់ដៃ និងស្លាក
- Selling when the internet is downការលក់ពេលអ៊ីនធឺណិតដាច់
- Refunds and the end-of-day cash countការសងប្រាក់វិញ និងការរាប់លុយចុងថ្ងៃ
- Reports, stock, and closing the monthរបាយការណ៍ ស្តុក និងការបិទបញ្ជីខែ
- Cost prices, stock takes and wastageថ្លៃដើម ការរាប់ស្តុក និងការខូចខាត
- Suppliers and what you owe themអ្នកផ្គត់ផ្គង់ និងអ្វីដែលអ្នកជំពាក់គេ
- Barcodes and labelsបាកូដ និងស្លាក
- The wage bookសៀវភៅប្រាក់ខែ
- Add staff and decide what they can doបន្ថែមបុគ្គលិក និងកំណត់អ្វីដែលគេអាចធ្វើ
- Premium, add-ons and backupsPremium កម្មវិធីបន្ថែម និងការបម្រុងទុក
- My Store — your home screenហាងរបស់ខ្ញុំ — អេក្រង់ដើមរបស់អ្នក
- Languages — the three levelsភាសា — បីកម្រិត
- Telegram — alerts, reports and the mini appTelegram — ការជូនដំណឹង របាយការណ៍ និងកម្មវិធីតូច
- Common questionsសំណួរញឹកញាប់
What Blugital isBlugital គឺជាអ្វី
A digital menu and order desk for a Cambodian shop. You edit your menu in the browser, press Publish, and customers see it by scanning a QR code. There is no app to install, on either side.ម៉ឺនុយឌីជីថល និងតុបញ្ជាទិញ សម្រាប់ហាងនៅកម្ពុជា។ អ្នកកែម៉ឺនុយក្នុងកម្មវិធីរុករក ចុចផ្សាយ រួចអតិថិជនឃើញវាដោយស្កេនកូដ QR។ គ្មានកម្មវិធីត្រូវដំឡើងទេ ទាំងសងខាង។
- You edit — categories, items, prices, photosអ្នកកែ — ប្រភេទ ទំនិញ តម្លៃ រូបភាព
- You publish — nothing is live until you press the buttonអ្នកផ្សាយ — គ្មានអ្វីផ្សាយទេ រហូតដល់អ្នកចុចប៊ូតុង
- They scan — the menu opens in their normal browserគេស្កេន — ម៉ឺនុយបើកក្នុងកម្មវិធីរុករកធម្មតារបស់គេ
Five store types are supported: Café & Restaurant, Retail & Mart, Bakery & Cake, Online Shop, and Beauty Salon & Cosmetic. Each one then asks "more exactly?" — a café can be Coffee & Drinks, a Restaurant, Street food or a Bar; a retail shop can be a Mini-mart, a Market stall, Phone & Electronics, Construction & Hardware or General retail. The type and profile change the sample menu, the wording in the Order desk, and which modules you see.គាំទ្រហាងប្រាំប្រភេទ៖ ហាងកាហ្វេ និងភោជនីយដ្ឋាន ហាងលក់រាយ ហាងនំ ហាងអនឡាញ និងសម្ភារៈសំណង់។ ប្រភេទនេះប្តូរម៉ឺនុយគំរូ ពាក្យពេចន៍ក្នុងតុបញ្ជាទិញ និងម៉ូឌុលដែលអ្នកឃើញ។
You editអ្នកកែ
Change a price or add an itemប្តូរតម្លៃ ឬបន្ថែមទំនិញ
You publishអ្នកផ្សាយ
Press Publish — live in a secondចុចផ្សាយ — ផ្សាយភ្លាមក្នុងមួយវិនាទី
They scanគេស្កេន
The same printed QR always worksកូដ QR ដដែលដំណើរការជានិច្ច
Your printed QR code never changes — only what it shows.កូដ QR ដែលអ្នកបោះពុម្ព មិនប្តូរទេ — មានតែអ្វីដែលវាបង្ហាញប៉ុណ្ណោះដែលប្តូរ។
1Create your accountបង្កើតគណនីរបស់អ្នកNew in 2.8ថ្មីក្នុង 2.8
Go to blugital.site and press Get started. Blugital asks two questions — what you sell, and how you take orders today. Neither answer locks anything in; they only decide which categories your shop starts with.ចូលទៅ blugital.site រួចចុច ចាប់ផ្តើម។ Blugital នឹងសួរសំណួរពីរ — អ្នកលក់អ្វី និងសព្វថ្ងៃអ្នកទទួលការបញ្ជាទិញយ៉ាងណា។ ចម្លើយទាំងពីរមិនចាក់សោអ្វីទេ វាគ្រាន់តែកំណត់ប្រភេទទំនិញដំបូងរបស់ហាងអ្នក។
Then enter your name, your shop name, your email and a password of at least 6 characters. No card, no payment.បន្ទាប់មកបញ្ចូលឈ្មោះ ឈ្មោះហាង អ៊ីមែល និងពាក្យសម្ងាត់យ៉ាងតិច ៦ តួអក្សរ។ មិនចាំបាច់កាត មិនចាំបាច់បង់ប្រាក់។
What do you sell?អ្នកលក់អ្វី?
So your shop starts with the right categories.ដើម្បីឱ្យហាងចាប់ផ្តើមជាមួយប្រភេទត្រឹមត្រូវ។
Create your accountបង្កើតគណនីរបស់អ្នក
Your nameឈ្មោះរបស់អ្នក
Shop nameឈ្មោះហាង
Emailអ៊ីមែល
2Passwordពាក្យសម្ងាត់
At least 6 characters.យ៉ាងតិច ៦ តួអក្សរ។
Two questions, then three boxes. No card, no payment.សំណួរពីរ រួចប្រអប់បី។ មិនចាំបាច់កាត មិនចាំបាច់បង់ប្រាក់។
- 1Your answer only decides which categories your shop starts with. Nothing is locked in.ចម្លើយរបស់អ្នកកំណត់តែប្រភេទដំបូងរបស់ហាងប៉ុណ្ណោះ។ គ្មានអ្វីចាក់សោទេ។
- 2Write the password down somewhere safe. Password resets go to email, not Telegram.សូមកត់ពាក្យសម្ងាត់ទុកកន្លែងសុវត្ថិភាព។ ការកំណត់ពាក្យសម្ងាត់ឡើងវិញផ្ញើទៅអ៊ីមែល មិនមែន Telegram ទេ។
2Choose Quick start or the Full builderជ្រើសរើសចាប់ផ្តើមរហ័ស ឬកម្មវិធីសាងសង់ពេញNew in 2.8ថ្មីក្នុង 2.8
Both build the same shop, in the same place. Whatever you do in one shows up in the other, and you can switch whenever you like.ទាំងពីរបង្កើតហាងតែមួយ នៅកន្លែងតែមួយ។ អ្វីដែលអ្នកធ្វើក្នុងមួយ នឹងបង្ហាញនៅក្នុងមួយទៀត ហើយអ្នកអាចប្តូរបានគ្រប់ពេល។
Check your emailសូមពិនិត្យអ៊ីមែលរបស់អ្នក
We sent 6 digits to hello@blugital.site. Type them here — you do not need to leave this page.យើងបានផ្ញើលេខ ៦ ខ្ទង់ទៅ hello@blugital.site។ សូមវាយវានៅទីនេះ — អ្នកមិនចាំបាច់ចាកចេញពីទំព័រនេះទេ។
Two ways to startមានពីរវិធីដើម្បីចាប់ផ្តើម
Quick startចាប់ផ្តើមរហ័ស
Name, a few items, your languages — then your QR code.ឈ្មោះ ទំនិញពីរបី ភាសា — រួចកូដ QR។
Full Store Builderកម្មវិធីសាងសង់ហាងពេញ
Photos, hours, table QR codes, colours, contacts.រូបភាព ម៉ោង កូដ QR តាមតុ ពណ៌ ទំនាក់ទំនង។
The code screen never navigates away, so nothing you typed is lost.អេក្រង់លេខកូដមិនប្តូរទំព័រទេ ដូច្នេះអ្វីដែលអ្នកបានវាយមិនបាត់ឡើយ។
- 1If the mail has not arrived after a minute, press Send the code again. One per minute.បើអ៊ីមែលមិនមកដល់ក្នុងមួយនាទី សូមចុចផ្ញើលេខកូដម្តងទៀត។ មួយដងក្នុងមួយនាទី។
- 2Both build the same shop. Switch between them whenever you like.ទាំងពីរបង្កើតហាងតែមួយ។ អ្នកអាចប្តូរបានគ្រប់ពេល។
3Quick start — three steps to a live menuចាប់ផ្តើមរហ័ស — បីជំហានទៅម៉ឺនុយផ្សាយផ្ទាល់New in 2.8ថ្មីក្នុង 2.8
Shop nameឈ្មោះហាង
1How should the menu look?ម៉ឺនុយគួរមើលទៅយ៉ាងណា?
2Prices inតម្លៃជា
Four answers in step 1. Every one can be changed later.ចម្លើយបួនក្នុងជំហានទី ១។ អ្វីៗទាំងអស់អាចប្តូរពេលក្រោយបាន។
- 1The look can be changed any time from the Store builder.រូបរាងអាចប្តូរបានគ្រប់ពេលពីកម្មវិធីសាងសង់ហាង។
- 2This is your base currency. Blugital shows the second one underneath automatically.នេះជារូបិយប័ណ្ណគោលរបស់អ្នក។ Blugital បង្ហាញរូបិយប័ណ្ណទីពីរនៅខាងក្រោមដោយស្វ័យប្រវត្តិ។
4Set up your store profileរៀបចំព័ត៌មានហាងរបស់អ្នក
- Logo — upload a photo or pick an emojiរូបសញ្ញា — ផ្ទុករូបភាព ឬជ្រើសរើសសញ្ញាអារម្មណ៍
- Shop name and tagline — the first thing a customer readsឈ្មោះហាង និងពាក្យស្លោក — អ្វីដែលអតិថិជនអានមុនគេ
- Your link —
blugital.site/m/your-shop. Choose it carefully; changing it later breaks every QR code you have printed.តំណរបស់អ្នក —blugital.site/m/your-shop។ សូមជ្រើសរើសដោយប្រុងប្រយ័ត្ន ការប្តូរពេលក្រោយនឹងធ្វើឱ្យកូដ QR ដែលបោះពុម្ពរួចទាំងអស់ខូច។ - Opening hours and contacts — phone, Telegram, Facebook, a map linkម៉ោងបើកទ្វារ និងទំនាក់ទំនង — ទូរស័ព្ទ Telegram Facebook តំណផែនទី
Logoរូបសញ្ញា
Shop nameឈ្មោះហាង
Taglineពាក្យស្លោក
1Your linkតំណរបស់អ្នក
This is what the QR code points at.នេះជាអ្វីដែលកូដ QR ចង្អុលទៅ។
Logo, name, tagline, link, opening hours and contacts all live here.រូបសញ្ញា ឈ្មោះ ពាក្យស្លោក តំណ ម៉ោងបើកទ្វារ និងទំនាក់ទំនង សុទ្ធតែនៅទីនេះ។
- 1Do not change this once your QR codes are printed — every printed code stops working.កុំប្តូរវា ពេលកូដ QR បោះពុម្ពរួចហើយ — កូដដែលបោះពុម្ពរួចទាំងអស់នឹងឈប់ដំណើរការ។
6Sizes and optionsទំហំ និងជម្រើសNewថ្មី
One item, several sizes — Small, Medium, Large; 1kg and 5kg; a colour. Each size can have its own price, its own stock count and its own cost.ទំនិញមួយ តែមានទំហំច្រើន — តូច មធ្យម ធំ; ១គ.ក្រ និង ៥គ.ក្រ; ឬពណ៌។ ទំហំនីមួយៗអាចមានតម្លៃ ស្តុក និងថ្លៃដើមរៀងៗខ្លួន។
- Leave a size's price empty and it uses the item's own priceបើទុកតម្លៃទំហំនោះទទេ វានឹងប្រើតម្លៃរបស់ទំនិញ
- The customer picks the size before adding to the basketអតិថិជនជ្រើសទំហំមុនពេលដាក់ចូលកន្ត្រក
- The order, the receipt and the report all show which size was soldការបញ្ជាទិញ បង្កាន់ដៃ និងរបាយការណ៍ សុទ្ធតែបង្ហាញទំហំដែលបានលក់
1Sizesទំហំ
Name, price, stock — one row per size.ឈ្មោះ តម្លៃ ស្តុក — មួយជួរក្នុងមួយទំហំ។
- 1The middle row has no price, so Medium is sold at the item's own price of $1.75.ជួរកណ្តាលគ្មានតម្លៃ ដូច្នេះទំហំមធ្យមលក់តាមតម្លៃរបស់ទំនិញ គឺ $1.75។
- 2A size at zero shows as sold out on the menu, while the other sizes stay on sale.ទំហំដែលមានស្តុកសូន្យ បង្ហាញថាអស់ស្តុកនៅលើម៉ឺនុយ ខណៈទំហំផ្សេងទៀតនៅលក់ដដែល។
7Multi-buy offers — 3 for $5ការផ្តល់ជូនទិញច្រើន — ៣ ក្នុងតម្លៃ $5Newថ្មី
Sell one at the normal price, and a set at a better one. Buy 3 for $5, buy 6 for $9 — the way a mini-mart actually sells.លក់មួយតាមតម្លៃធម្មតា ហើយលក់ជាឈុតក្នុងតម្លៃថោកជាង។ ទិញ ៣ ក្នុងតម្លៃ $5 ទិញ ៦ ក្នុងតម្លៃ $9 — ជារបៀបដែលហាងលក់រាយលក់ពិតប្រាកដ។
- Set it per item in the Store builder: how many, and for how muchកំណត់វាតាមទំនិញនីមួយៗក្នុងកម្មវិធីសាងសង់ហាង៖ ចំនួនប៉ុន្មាន និង តម្លៃប៉ុន្មាន
- A customer who buys 7 gets one set of 6 plus one at the single price. Blugital does the arithmeticអតិថិជនទិញ ៧ ទទួលបានឈុត ៦ មួយ បូកមួយទៀតតាមតម្លៃធម្មតា។ Blugital គណនាឱ្យ
- It works in the till as well as on the customer menuវាដំណើរការទាំងក្នុងម៉ាស៊ីនគិតលុយ និងលើម៉ឺនុយអតិថិជន
Instant noodlesមីកញ្ចប់
$0.50 3 for $1.25៣ ក្នុងតម្លៃ $1.25
12 sets of 3, plus 1 singleឈុត ៣ ចំនួន ២ បូក ១ គ្រាប់
Basketកន្ត្រក
Without the offer: $3.50បើគ្មានការផ្តល់ជូន៖ $3.50
The customer does not have to count sets. The basket does.អតិថិជនមិនចាំបាច់រាប់ឈុតទេ។ កន្ត្រករាប់ជំនួស។
- 17 = two sets of three at $1.25, plus one at $0.50. Blugital always takes the cheapest honest combination.៧ = ឈុតបីចំនួនពីរ ក្នុងតម្លៃ $1.25 បូកមួយក្នុងតម្លៃ $0.50។ Blugital យកការផ្សំដែលថោកបំផុតជានិច្ច។
8Messages on the cake, and how much notice you needសារលើនំ និងរយៈពេលកក់ទុកមុនNewថ្មី
Two settings for anything made to order.ការកំណត់ពីរ សម្រាប់អ្វីដែលធ្វើតាមការកុម្ម៉ង់។
A message on the itemសារលើទំនិញ
Switch on Let the customer write a message for a cake, a card, an engraved item. The customer types it when ordering; it appears on the order card, on the till ticket and on the printed slip, so the person icing the cake reads exactly what was typed.បើក អនុញ្ញាតឱ្យអតិថិជនសរសេរសារ សម្រាប់នំ កាត ឬទំនិញឆ្លាក់។ អតិថិជនវាយវាពេលកុម្ម៉ង់ ហើយវាបង្ហាញលើកាតបញ្ជាទិញ លើសំបុត្រគិតលុយ និងលើបង្កាន់ដៃ ដូច្នេះអ្នកតុបតែងនំអានពាក្យពិតប្រាកដដែលបានវាយ។
Notice periodរយៈពេលកក់ទុកមុន
Set how long you need — a number of hours or days. The customer is told before they order, not after. A birthday cake that needs 24 hours says so on the menu.កំណត់រយៈពេលដែលអ្នកត្រូវការ — ជាម៉ោង ឬថ្ងៃ។ អតិថិជនត្រូវបានប្រាប់មុនពេលកុម្ម៉ង់ មិនមែនក្រោយទេ។ នំខួបកំណើតដែលត្រូវការ ២៤ ម៉ោង នឹងបង្ហាញដូច្នេះនៅលើម៉ឺនុយ។
Birthday cake · 1kgនំខួបកំណើត · ១គ.ក្រ
$18.00 1Order 1 day aheadកុម្ម៉ង់មុន ១ ថ្ងៃ
2Message on the cakeសារលើនំ
Written exactly as you type it.សរសេរដូចអ្នកវាយបញ្ចូលយ៉ាងពិតប្រាកដ។
Both appear before the customer commits, never after.ទាំងពីរបង្ហាញមុនអតិថិជនសម្រេចចិត្ត មិនមែនក្រោយទេ។
- 1Your notice period, shown on the menu so nobody asks for it this afternoon.រយៈពេលកក់ទុកមុនរបស់អ្នក បង្ហាញលើម៉ឺនុយ ដូច្នេះគ្មាននរណាសុំយករសៀលនេះទេ។
- 2This text rides all the way through to the printed slip in the kitchen.អត្ថបទនេះទៅដល់បង្កាន់ដៃដែលបោះពុម្ពនៅផ្ទះបាយ។
9Hide it, mark it sold out, or ask for a priceលាក់វា ដាក់ថាអស់ស្តុក ឬសួរតម្លៃNew in 2.8ថ្មីក្នុង 2.8
- Hidden — the customer does not see it at allលាក់ — អតិថិជនមិនឃើញវាទាល់តែសោះ
- Sold out — shown, greyed, cannot be ordered. The customer can leave a number and you tell them when it is back.អស់ស្តុក — បង្ហាញ ស្រអាប់ មិនអាចបញ្ជាទិញបាន។ អតិថិជនអាចទុកលេខទូរស័ព្ទ រួចអ្នកប្រាប់គេពេលមានវិញ។
- No price — shown as price on request. The customer asks, you answer.គ្មានតម្លៃ — បង្ហាញជា សូមសាកសួរតម្លៃ។ អតិថិជនសួរ អ្នកឆ្លើយ។
Those requests arrive in the Order desk under Requests, with the customer's phone number.សំណើទាំងនោះមកដល់តុបញ្ជាទិញ ក្នុងផ្ទាំង សំណើ ជាមួយលេខទូរស័ព្ទរបស់អតិថិជន។
Availabilityស្ថានភាពទំនិញ
A staff member can be allowed to flip Sold out only.អាចអនុញ្ញាតឱ្យបុគ្គលិកប្តូរតែស្ថានភាពអស់ស្តុកប៉ុណ្ណោះ។
Three states, so your menu can tell the truth without deleting anything.បីស្ថានភាព ដូច្នេះម៉ឺនុយអាចប្រាប់ការពិត ដោយមិនចាំបាច់លុបអ្វីទាំងអស់។
- 1Hidden — the customer does not see the item at all.លាក់ — អតិថិជនមិនឃើញទំនិញនោះទាល់តែសោះ។
- 2Sold out — visible, greyed, cannot be ordered. The customer can leave a number for when it is back.អស់ស្តុក — នៅឃើញ ស្រអាប់ មិនអាចបញ្ជាទិញបាន។ អតិថិជនអាចទុកលេខទូរស័ព្ទ សម្រាប់ពេលមានវិញ។
- 3No price — shown as price on request. The customer asks, you answer.គ្មានតម្លៃ — បង្ហាញជាសូមសាកសួរតម្លៃ។ អតិថិជនសួរ អ្នកឆ្លើយ។
10Publish and get your QR codeផ្សាយ និងទទួលកូដ QR របស់អ្នក
Nothing you edit is visible to customers until you press Publish. Until then they keep seeing the old menu, so you can safely edit during opening hours.អ្វីដែលអ្នកកែសម្រួល មិនបង្ហាញដល់អតិថិជនទេ រហូតដល់អ្នកចុច ផ្សាយ។ មុននោះគេនៅតែឃើញម៉ឺនុយចាស់ ដូច្នេះអ្នកអាចកែក្នុងម៉ោងបើកទ្វារដោយសុវត្ថិភាព។
Download the QR code and print it. Put it on the counter, on each table, in your Telegram channel, on your Facebook page.ទាញយកកូដ QR រួចបោះពុម្ព។ ដាក់វានៅកន្លែងគិតលុយ លើតុនីមួយៗ ក្នុងឆានែល Telegram ឬលើទំព័រ Facebook របស់អ្នក។
Nothing is live until you press Publish.គ្មានអ្វីផ្សាយទេ រហូតដល់អ្នកចុចផ្សាយ។
Print it, tape it to the counter, put it on a table card.បោះពុម្ពវា បិទនៅកន្លែងគិតលុយ ឬដាក់លើកាតតុ។
- 1Edits stay as a draft until you press this. That is what lets you edit while the shop is open.ការកែនៅជាសេចក្តីព្រាង រហូតដល់អ្នកចុចប៊ូតុងនេះ។ នោះជាអ្វីដែលអនុញ្ញាតឱ្យអ្នកកែពេលហាងបើក។
- 2A table QR carries the table number, so the order arrives labelled Table 4.កូដ QR តាមតុ មានលេខតុភ្ជាប់ ដូច្នេះការបញ្ជាទិញមកដល់ដោយមានស្លាកតុទី ៤។
11Getting paid — your QR, your link, your rateការទទួលប្រាក់ — QR តំណ និងអត្រាប្តូរប្រាក់របស់អ្នកNewថ្មី
Your own payment QRកូដ QR ទូទាត់ផ្ទាល់ខ្លួន
Upload the QR your bank gave you — ABA, Wing, or any other — and add a payment link if you have one. Customers see it when they order, so they can pay before they arrive.ផ្ទុកកូដ QR ដែលធនាគាររបស់អ្នកផ្តល់ឱ្យ — ABA Wing ឬធនាគារផ្សេង — ហើយបន្ថែមតំណទូទាត់បើអ្នកមាន។ អតិថិជនឃើញវាពេលកុម្ម៉ង់ ដូច្នេះគេអាចបង់មុនពេលមកដល់។
https://. Blugital refuses anything else rather than putting a broken link in front of somebody about to send you money.តំណទូទាត់ត្រូវចាប់ផ្តើមដោយ https://។ Blugital បដិសេធអ្វីផ្សេង ជាជាងដាក់តំណខូចនៅមុខអ្នកដែលកំពុងនឹងផ្ញើលុយឱ្យអ្នក។Your exchange rateអត្រាប្តូរប្រាក់របស់អ្នក
Set the Riel-to-Dollar rate your shop actually uses. Every price shows the second currency underneath, worked out at your rate — not at some rate from the internet that your customer will dispute at the counter.កំណត់អត្រារៀលទៅដុល្លារដែលហាងរបស់អ្នកប្រើពិតប្រាកដ។ គ្រប់តម្លៃបង្ហាញរូបិយប័ណ្ណទីពីរនៅខាងក្រោម គណនាតាមអត្រារបស់អ្នក — មិនមែនតាមអត្រាណាមួយពីអ៊ីនធឺណិត ដែលអតិថិជននឹងជជែកនៅកន្លែងគិតលុយនោះទេ។
Your payment QRកូដ QR ទូទាត់របស់អ្នក
Account nameឈ្មោះគណនី
1Payment linkតំណទូទាត់
Exchange rateអត្រាប្តូរប្រាក់
The rate your shop uses.អត្រាដែលហាងរបស់អ្នកប្រើ។
2On the menuលើម៉ឺនុយ
Your QR, your account name, your rate.កូដ QR ឈ្មោះគណនី និងអត្រារបស់អ្នក។
- 1Optional. Leave it empty if your bank only gave you a QR.មិនចាំបាច់។ ទុកទទេបើធនាគារផ្តល់ឱ្យអ្នកតែកូដ QR។
- 2The second currency is worked out from your rate, so the counter and the menu always agree.រូបិយប័ណ្ណទីពីរគណនាតាមអត្រារបស់អ្នក ដូច្នេះកន្លែងគិតលុយ និងម៉ឺនុយត្រូវគ្នាជានិច្ច។
12Take your first orderទទួលការបញ្ជាទិញដំបូងរបស់អ្នកNew in 2.8ថ្មីក្នុង 2.8
A customer scans, chooses, and sends. The order lands in the Order desk under To handle, and your phone buzzes if Telegram is connected.អតិថិជនស្កេន ជ្រើសរើស រួចផ្ញើ។ ការបញ្ជាទិញមកដល់ តុបញ្ជាទិញ ក្នុងផ្ទាំង ត្រូវដោះស្រាយ ហើយទូរស័ព្ទរបស់អ្នកនឹងរោទ៍ បើបានភ្ជាប់ Telegram។
#1042 · Table 4តុទី ៤
2 × Iced Americano · 1 × Cafe Latte
New → Confirmed → Completed. Nothing disappears; every state has a tab.ថ្មី → បញ្ជាក់ → រួចរាល់។ គ្មានអ្វីបាត់ទេ រាល់ស្ថានភាពមានផ្ទាំងរៀងខ្លួន។
- 1Confirm means you have accepted it. The customer sees this on their phone.បញ្ជាក់ មានន័យថាអ្នកបានទទួលយក។ អតិថិជនឃើញវានៅលើទូរស័ព្ទរបស់គេ។
- 2When you complete it, Blugital asks how it was settled: paid now, or on credit.ពេលអ្នកបញ្ចប់វា Blugital សួរថាបានទូទាត់យ៉ាងណា៖ បង់ឥឡូវ ឬជំពាក់។
- 3Everything on credit is listed here until the customer pays.អ្វីៗដែលជំពាក់ មានក្នុងបញ្ជីនេះ រហូតដល់អតិថិជនសង។
13Price an item that has no priceកំណត់តម្លៃទំនិញដែលគ្មានតម្លៃNew in 2.8ថ្មីក្នុង 2.8
Order #1043 — splitការបញ្ជាទិញ #1043 — បែងចែក
2 × Iced Americano
1 × Catering tray
The priced half goes ahead immediately. Only the rest waits for you.ផ្នែកដែលមានតម្លៃ ដំណើរការភ្លាមៗ។ មានតែផ្នែកដែលនៅសល់ទេដែលរង់ចាំអ្នក។
- 1These lines are already ordered — the customer is not kept waiting for them.ជួរទាំងនេះបានបញ្ជាទិញរួចហើយ — អតិថិជនមិនត្រូវរង់ចាំវាទេ។
- 2Type a price for each unpriced line.សូមវាយតម្លៃសម្រាប់ជួរនីមួយៗដែលគ្មានតម្លៃ។
- 3The customer accepts or declines before anything is prepared. A declined line is dropped and the rest still stands.អតិថិជនព្រមទទួល ឬបដិសេធ មុនពេលចាប់ផ្តើមរៀបចំ។ ជួរដែលបដិសេធនឹងត្រូវដក ហើយអ្វីដែលនៅសល់នៅតែបន្ត។
14Bookings and appointmentsការកក់ និងការណាត់ជួបNewថ្មី
For a salon, a barber, a clinic, a repair shop — anywhere a customer books a time rather than buying off a shelf.សម្រាប់ហាងកាត់សក់ ហាងអ៊ុតសក់ គ្លីនិក ហាងជួសជុល — គ្រប់កន្លែងដែលអតិថិជនកក់ម៉ោង ជាជាងទិញពីធ្នើ។
What you set upអ្វីដែលអ្នករៀបចំ
- Opening hours, day by day, with the days you are closedម៉ោងបើកទ្វារ តាមថ្ងៃនីមួយៗ រួមទាំងថ្ងៃឈប់សម្រាក
- How long each service takes — a haircut 30 minutes, a colour 90រយៈពេលនៃសេវាកម្មនីមួយៗ — កាត់សក់ ៣០ នាទី ជ្រលក់ពណ៌ ៩០ នាទី
- Who does it — one person, or several, each with their own dayអ្នកណាធ្វើ — ម្នាក់ ឬច្រើននាក់ ម្នាក់ៗមានថ្ងៃរៀងៗខ្លួន
- Slot size and how far ahead customers may bookចន្លោះម៉ោង និង រយៈពេលមុន ដែលអតិថិជនអាចកក់
The day viewទិដ្ឋភាពប្រចាំថ្ងៃ
The Order desk gains a Diary tab: today's bookings in order, who they are with, and what state each one is in — booked, arrived, done, or did not come. Book somebody in yourself over the phone, move an appointment, or turn a finished booking straight into a sale at the till.តុបញ្ជាទិញមានផ្ទាំង កាលវិភាគ៖ ការកក់ថ្ងៃនេះតាមលំដាប់ ជាមួយអ្នកណា និងស្ថានភាពនីមួយៗ — កក់រួច មកដល់ រួចរាល់ ឬមិនបានមក។ អ្នកអាចកក់ជំនួសតាមទូរស័ព្ទ ផ្លាស់ប្តូរម៉ោងណាត់ ឬប្តូរការកក់ដែលរួចរាល់ទៅជាការលក់នៅម៉ាស៊ីនគិតលុយ។
Customers book themselvesអតិថិជនកក់ដោយខ្លួនឯង
The same QR menu gains a Book button. The customer picks a service, a day and a free time, leaves a name and phone, and it appears in your diary. They can see or cancel their own booking with the link they are given.ម៉ឺនុយ QR ដដែលមានប៊ូតុង កក់។ អតិថិជនជ្រើសសេវាកម្ម ថ្ងៃ និងម៉ោងទំនេរ ទុកឈ្មោះ និងលេខទូរស័ព្ទ រួចវាបង្ហាញក្នុងកាលវិភាគរបស់អ្នក។ គេអាចមើល ឬលុបការកក់ខ្លួនឯង តាមតំណដែលទទួលបាន។
Who has been in beforeអ្នកណាធ្លាប់មក
Every booking builds a customer list by itself. Open a name to see every visit, what they had, and any note you left — "allergic to the strong dye", "always late, book the 4pm".រាល់ការកក់បង្កើតបញ្ជីអតិថិជនដោយខ្លួនឯង។ បើកឈ្មោះមួយ ដើម្បីមើលរាល់ការមក អ្វីដែលគេធ្វើ និងកំណត់ចំណាំដែលអ្នកទុក — "ប្រតិកម្មនឹងថ្នាំជ្រលក់ខ្លាំង" "មកយឺតជានិច្ច សូមកក់ម៉ោង ៤ រសៀល"។
The day, in order, with the gaps visible.ថ្ងៃនេះ តាមលំដាប់ ព្រមទាំងចន្លោះទំនេរដែលមើលឃើញ។
- 1Tap the state to move it on: booked → arrived → done. Or mark that they did not come.ចុចស្ថានភាព ដើម្បីប្តូរវា៖ កក់រួច → មកដល់ → រួចរាល់។ ឬដាក់សញ្ញាថាមិនបានមក។
- 2A booking taken over the phone goes in the same diary as one taken from the QR menu.ការកក់តាមទូរស័ព្ទ ចូលក្នុងកាលវិភាគដដែលនឹងការកក់ពីម៉ឺនុយ QR។
15Cashier modeរបៀបគិតលុយNew in 2.8ថ្មីក្នុង 2.8
- Tap a product to add it. Type a number first to set the quantity.ចុចលើទំនិញដើម្បីបន្ថែម។ វាយលេខមុន ដើម្បីកំណត់ចំនួន។
- Each tile shows the photo, the name, the price and the second currency — a new cashier does not need to know the menu by heart.ប្លុកនីមួយៗបង្ហាញរូបភាព ឈ្មោះ តម្លៃ និងរូបិយប័ណ្ណទីពីរ — អ្នកគិតលុយថ្មីមិនចាំបាច់ចាំម៉ឺនុយទាំងអស់ទេ។
- Charge, then print or send the A5 invoice. Incoming online orders appear inside the till too.គិតលុយ រួចបោះពុម្ព ឬផ្ញើវិក្កយបត្រ A5។ ការបញ្ជាទិញអនឡាញដែលចូលមក បង្ហាញនៅក្នុងកន្លែងគិតលុយផងដែរ។
- Sell something that is not on the menu with the one-off line at the top of the grid.លក់អ្វីដែលមិនមាននៅក្នុងម៉ឺនុយ ដោយប្រើជួរពិសេសនៅខាងលើ។
A full-screen till you can work with one thumb.កន្លែងគិតលុយពេញអេក្រង់ ដែលអ្នកអាចប្រើដោយមេដៃតែមួយ។
- 1Each tile shows the photo, the name, the price and the second currency — a new cashier does not need to know the menu.ប្លុកនីមួយៗបង្ហាញរូបភាព ឈ្មោះ តម្លៃ និងរូបិយប័ណ្ណទីពីរ — អ្នកគិតលុយថ្មីមិនចាំបាច់ចាំម៉ឺនុយទេ។
- 2Charge, then print or send the A5 invoice. Type a number before tapping a tile to set the quantity.គិតលុយ រួចបោះពុម្ព ឬផ្ញើវិក្កយបត្រ A5។ វាយលេខមុនចុចប្លុក ដើម្បីកំណត់ចំនួន។
16Printing — paper, slips and labelsការបោះពុម្ព — ក្រដាស បង្កាន់ដៃ និងស្លាកNewថ្មី
Your shop decides once, in Settings → Documents → Printing, and the till obeys. A cashier should never be asked which paper the shop bought.ហាងរបស់អ្នកសម្រេចម្តង នៅ ការកំណត់ → ឯកសារ → ការបោះពុម្ព រួចម៉ាស៊ីនគិតលុយធ្វើតាម។ អ្នកគិតលុយមិនគួរត្រូវសួរថាហាងទិញក្រដាសអ្វីនោះទេ។
Receipt paperក្រដាសបង្កាន់ដៃ
- A5 book — a full page, like the carbon-copy invoice book. Right for a materials or trade shopសៀវភៅ A5 — ទំព័រពេញ ដូចសៀវភៅវិក្កយបត្រកាបូន។ សមសម្រាប់ហាងសម្ភារៈសំណង់
- 80mm roll — the usual thermal printer at a café or mini-mart counterក្រដាសរមូរ ៨០ម.ម. — ម៉ាស៊ីនកម្តៅធម្មតានៅកន្លែងគិតលុយហាងកាហ្វេ ឬហាងលក់រាយ
- 58mm roll — the narrow one, for a small counter or a portable printerក្រដាសរមូរ ៥៨ម.ម. — ក្រដាសតូច សម្រាប់កន្លែងគិតលុយតូច ឬម៉ាស៊ីនចល័ត
Slips per sale, and printing without askingចំនួនបង្កាន់ដៃក្នុងមួយការលក់ និងការបោះពុម្ពដោយមិនសួរ
Choose 1, 2 or 3 slips. They come out of one print job, so you go through the print box once — a cashier with a queue will cancel a second one. Copies after the first are marked COPY 2 of 2, so a customer is never handed what looks like a second bill.ជ្រើសរើស ១ ២ ឬ ៣ បង្កាន់ដៃ។ ពួកវាចេញពីការបោះពុម្ព តែមួយ ដូច្នេះអ្នកឆ្លងកាត់ប្រអប់បោះពុម្ពតែម្តង — អ្នកគិតលុយដែលមានអតិថិជនតម្រង់ជួរនឹងបោះបង់ការបោះពុម្ពទីពីរ។ ច្បាប់ចម្លងក្រោយទីមួយមានសញ្ញា ច្បាប់ចម្លងទី ២ ក្នុងចំណោម ២ ដូច្នេះអតិថិជនមិនទទួលអ្វីដែលមើលទៅដូចវិក្កយបត្រទីពីរទេ។
Turn on Print straight after each sale and the cashier is not asked at all. Leave it off and they are asked each time.បើក បោះពុម្ពភ្លាមក្រោយការលក់ រួចអ្នកគិតលុយមិនត្រូវបានសួរឡើយ។ បើបិទ គេនឹងត្រូវសួររាល់ដង។
Barcode label sizeទំហំស្លាកបាកូដ
An A4 sticker sheet for an ordinary office printer, or a die-cut roll: 50×25, 40×30, 32×19 mm. A roll prints one label per page, because the printer advances between pages.សន្លឹកស្ទីកគ័រ A4 សម្រាប់ម៉ាស៊ីនបោះពុម្ពការិយាល័យធម្មតា ឬក្រដាសរមូរកាត់ស្រាប់៖ ៥០×២៥ ៤០×៣០ ៣២×១៩ ម.ម.។ ក្រដាសរមូរបោះពុម្ពមួយស្លាកក្នុងមួយទំព័រ ព្រោះម៉ាស៊ីនរំកិលក្រដាសរវាងទំព័រ។
Printingការបោះពុម្ព
What your shop prints on. Set it once here and the till follows.ហាងរបស់អ្នកបោះពុម្ពលើអ្វី។ កំណត់ម្តងនៅទីនេះ រួចម៉ាស៊ីនគិតលុយធ្វើតាម។
1Receipt paperក្រដាសបង្កាន់ដៃ
Slips per saleចំនួនបង្កាន់ដៃក្នុងមួយការលក់
Barcode label sizeទំហំស្លាកបាកូដ
2Which printer is chosen in your computer's own print box, not here.ការជ្រើសម៉ាស៊ីនបោះពុម្ព ធ្វើនៅក្នុងប្រអប់បោះពុម្ពរបស់កុំព្យូទ័រអ្នក មិនមែននៅទីនេះទេ។
Four choices, made once, per shop.ជម្រើសបួន កំណត់ម្តង សម្រាប់ហាងនីមួយៗ។
- 1A merchant with a café on a roll and a hardware shop on a book sets each shop separately.ម្ចាស់ហាងដែលមានហាងកាហ្វេប្រើក្រដាសរមូរ និងហាងសម្ភារៈប្រើសៀវភៅ កំណត់ដាច់ដោយឡែកតាមហាង។
- 2Set the size here to match your paper, then tell your computer to remember the printer.កំណត់ទំហំនៅទីនេះឱ្យត្រូវនឹងក្រដាសរបស់អ្នក រួចប្រាប់កុំព្យូទ័រឱ្យចងចាំម៉ាស៊ីនបោះពុម្ព។
17Selling when the internet is downការលក់ពេលអ៊ីនធឺណិតដាច់Newថ្មី
The power goes. The Wi-Fi goes. Customers do not.ភ្លើងដាច់។ Wi-Fi ដាច់។ តែអតិថិជនមិនដាច់ទេ។
Cashier mode keeps working with no connection. Ring the sale up as normal. A strip appears at the top of the screen telling you the sale is being kept on this device, and how many are waiting.របៀបគិតលុយនៅដំណើរការទោះគ្មានអ៊ីនធឺណិត។ សូមគិតលុយដូចធម្មតា។ របារមួយបង្ហាញនៅផ្នែកខាងលើអេក្រង់ ប្រាប់អ្នកថាការលក់ត្រូវបានរក្សាទុកក្នុងឧបករណ៍នេះ និងចំនួនប៉ុន្មានដែលកំពុងរង់ចាំ។
- The slip still prints, marked Not sent yet, carrying a reference like
OFF-3F2Aបង្កាន់ដៃនៅតែបោះពុម្ព ដោយមានសញ្ញា មិនទាន់បានផ្ញើ និងលេខយោងដូចជាOFF-3F2A - When the connection returns, the queue is sent by itself, oldest sale firstពេលអ៊ីនធឺណិតមកវិញ ជួររង់ចាំត្រូវបានផ្ញើដោយស្វ័យប្រវត្តិ ការលក់ចាស់មុនគេ
- That reference stays on the order, so a customer who comes back with the paper can still be foundលេខយោងនោះនៅជាប់នឹងការបញ្ជាទិញ ដូច្នេះអតិថិជនដែលត្រឡប់មកវិញជាមួយក្រដាស នៅតែស្វែងរកឃើញ
Sales that need a lookការលក់ដែលត្រូវពិនិត្យ
A queued sale is never refused when it arrives. The money changed hands and the goods left the shop; no bookkeeping decision undoes that. Instead, three things are flagged for you to look at on a quiet afternoon:ការលក់ក្នុងជួររង់ចាំមិនត្រូវបានបដិសេធពេលមកដល់ទេ។ លុយបានប្តូរដៃ ហើយទំនិញបានចេញពីហាង គ្មានការសម្រេចចិត្តគណនេយ្យណាដកវាវិញបានទេ។ ផ្ទុយទៅវិញ រឿងបីត្រូវដាក់សញ្ញាឱ្យអ្នកពិនិត្យនៅពេលទំនេរ៖
- the stock count went below zero — the shelf and the book disagreeចំនួនស្តុកធ្លាក់ក្រោមសូន្យ — ធ្នើ និងសៀវភៅមិនត្រូវគ្នា
- it belongs to a month you have already closedវាស្ថិតក្នុងខែដែលអ្នកបានបិទបញ្ជីរួចហើយ
- it sat on the device for more than a dayវាស្ថិតក្នុងឧបករណ៍ជាង ១ ថ្ងៃ
This saleការលក់នេះ
The shop keeps selling. The books catch up by themselves.ហាងនៅតែលក់បន្ត។ សៀវភៅគណនេយ្យតាមទាន់ដោយខ្លួនឯង។
- 1The strip tells you how many are waiting. It disappears on its own once they are all sent.របារនេះប្រាប់អ្នកថាមានប៉ុន្មានកំពុងរង់ចាំ។ វាបាត់ដោយខ្លួនឯងពេលផ្ញើអស់ហើយ។
- 2Keep this reference. It is searchable later, beside the real invoice number.សូមរក្សាលេខយោងនេះ។ វាអាចស្វែងរកបានពេលក្រោយ នៅក្បែរលេខវិក្កយបត្រពិត។
18Refunds and the end-of-day cash countការសងប្រាក់វិញ និងការរាប់លុយចុងថ្ងៃNewថ្មី
A refundការសងប្រាក់វិញ
Open the order and press Refund. Refund the whole thing or part of it, and say why. The original sale is never edited — a refund is its own record, sitting beside the sale.សូមបើកការបញ្ជាទិញ រួចចុច សងប្រាក់វិញ។ សងទាំងអស់ ឬសងខ្លះ រួចប្រាប់មូលហេតុ។ ការលក់ដើមមិនត្រូវបានកែឡើយ — ការសងប្រាក់វិញជាកំណត់ត្រាដាច់ដោយឡែក នៅក្បែរការលក់។
Counting the drawerការរាប់ថតលុយ
At the end of the day, open Cash count in the till. Blugital shows what it expects: your opening float, plus cash sales, minus cash refunds. You type what is actually in the drawer, and it shows the difference.នៅចុងថ្ងៃ សូមបើក ការរាប់លុយ ក្នុងម៉ាស៊ីនគិតលុយ។ Blugital បង្ហាញអ្វីដែលគួរមាន៖ លុយដើមថ្ងៃ បូកការលក់ជាសាច់ប្រាក់ ដកការសងប្រាក់វិញជាសាច់ប្រាក់។ អ្នកវាយបញ្ចូលចំនួនពិតក្នុងថត រួចវាបង្ហាញភាពខុសគ្នា។
- Only cash is counted. A sale paid by QR or transfer never touched the drawerរាប់តែ សាច់ប្រាក់ ប៉ុណ្ណោះ។ ការលក់ដែលបង់តាម QR ឬផ្ទេរប្រាក់ មិនបានចូលថតទេ
- A difference is recorded, not hidden. Short or over, it is written down with the countភាពខុសគ្នាត្រូវបានកត់ត្រា មិនលាក់ទេ។ ខ្វះ ឬលើស ត្រូវសរសេរទុកជាមួយការរាប់
Cash countការរាប់លុយ
Countedរាប់បាន
2Short by $0.50 — recorded with the count.ខ្វះ $0.50 — កត់ត្រាទុកជាមួយការរាប់។
What should be there, what is there, and the difference.អ្វីដែលគួរមាន អ្វីដែលមាន និងភាពខុសគ្នា។
- 1Cash only. QR, transfer and credit sales are all excluded — they never reached the drawer.តែសាច់ប្រាក់ប៉ុណ្ណោះ។ ការលក់តាម QR ការផ្ទេរប្រាក់ និងការលក់ជំពាក់ ត្រូវដកចេញ — វាមិនបានទៅដល់ថតលុយទេ។
- 2A small difference most days is normal. The same person short every day is the thing to notice.ភាពខុសគ្នាបន្តិចបន្តួចភាគច្រើនថ្ងៃ គឺធម្មតា។ អ្នកដដែលខ្វះរាល់ថ្ងៃ ទើបជារឿងគួរកត់សម្គាល់។
19Reports, stock, and closing the monthរបាយការណ៍ ស្តុក និងការបិទបញ្ជីខែNew in 2.8ថ្មីក្នុង 2.8
Reports shows cash in and cash out for any date range, what sold, and what you are still owed.របាយការណ៍ បង្ហាញលុយចូល និងលុយចេញ សម្រាប់ចន្លោះកាលបរិច្ឆេទណាមួយ អ្វីដែលលក់ដាច់ និងអ្វីដែលគេនៅជំពាក់អ្នក។
Record what you buy under Purchases & stock and Blugital keeps a running count of what is left.កត់ត្រាអ្វីដែលអ្នកទិញចូល ក្នុង ការទិញ និងស្តុក រួច Blugital រក្សាចំនួនដែលនៅសល់ជាបន្តបន្ទាប់។
Cash inលុយចូល
$412.50
Cash outលុយចេញ
$168.00
Owed to youគេជំពាក់អ្នក
$74.00
January 2026មករា ២០២៦
42 orders · $412.50៤២ ការបញ្ជាទិញ · $412.50
December 2025ធ្នូ ២០២៥
🔒 Closedបានបិទ
Profit and loss the way a shop thinks about it: what came in, what went out.ចំណេញខាត តាមរបៀបដែលហាងគិត៖ អ្វីចូល អ្វីចេញ។
- 1A closed month cannot be edited by accident. Payments against old credit can still be recorded.ខែដែលបិទហើយ មិនអាចកែដោយចៃដន្យបានទេ។ ការបង់ប្រាក់លើឥណទានចាស់ នៅតែកត់ត្រាបាន។
- 2Reopening asks you for a reason and records who did it and when. Use it for real mistakes.ការបើកឡើងវិញ សួរមូលហេតុ ហើយកត់ត្រាថានរណាធ្វើ និងពេលណា។ សូមប្រើសម្រាប់កំហុសពិតប្រាកដ។
20Cost prices, stock takes and wastageថ្លៃដើម ការរាប់ស្តុក និងការខូចខាតNewថ្មី
What each item costs youទំនិញនីមួយៗចំណាយអ្នកប៉ុន្មាន
Enter a cost price per item and Blugital works out the margin — on the item, and on everything you sold today.បញ្ចូលថ្លៃដើមតាមទំនិញ រួច Blugital គណនាចំណេញ — លើទំនិញ និងលើអ្វីៗដែលអ្នកបានលក់ថ្ងៃនេះ។
A stock takeការរាប់ស្តុក
Count the shelf, type what you found, and Blugital records the difference as an adjustment. The old number is not overwritten and forgotten — the correction is a record of its own, with the date and who made it.រាប់ធ្នើ វាយបញ្ចូលចំនួនដែលឃើញ រួច Blugital កត់ត្រាភាពខុសគ្នាជាការកែតម្រូវ។ លេខចាស់មិនត្រូវសរសេរជាន់ហើយបំភ្លេចទេ — ការកែតម្រូវជាកំណត់ត្រាដាច់ដោយឡែក ជាមួយកាលបរិច្ឆេទ និងអ្នកធ្វើ។
Wastageការខូចខាត
Bread that did not sell, a bottle that broke, milk that turned. Record it with a reason — expired, broken, given away, taken. Stock that quietly vanishes is stock nobody can explain at the end of the month.នំដែលមិនលក់ដាច់ ដបដែលបាក់ ទឹកដោះគោដែលខូច។ សូមកត់ត្រាជាមួយមូលហេតុ — ផុតកំណត់ បាក់បែក ឱ្យទៅគេ យកទៅ។ ស្តុកដែលបាត់ស្ងាត់ៗ គឺជាស្តុកដែលគ្មាននរណាពន្យល់បាននៅចុងខែ។
Count the shelfរាប់ធ្នើ
PremiumPremium2Reason for the differenceមូលហេតុនៃភាពខុសគ្នា
On the book, on the shelf, and why they differ.ក្នុងសៀវភៅ លើធ្នើ និងហេតុអ្វីវាខុសគ្នា។
- 1Type what you actually counted. Blugital works out the adjustment itself.វាយបញ្ចូលចំនួនដែលអ្នករាប់បានពិតប្រាកដ។ Blugital គណនាការកែតម្រូវដោយខ្លួនឯង។
- 2A reason turns "four missing" into something you can act on next month.មូលហេតុប្តូរពាក្យ "បាត់បួន" ទៅជាអ្វីដែលអ្នកអាចដោះស្រាយបានខែក្រោយ។
21Suppliers and what you owe themអ្នកផ្គត់ផ្គង់ និងអ្វីដែលអ្នកជំពាក់គេNewថ្មី
Keep a record of who you buy from — name, phone, Telegram — and attach each purchase to a supplier. Blugital then keeps a running balance of what is still owed to each one.រក្សាកំណត់ត្រាអ្នកដែលអ្នកទិញពី — ឈ្មោះ ទូរស័ព្ទ Telegram — ហើយភ្ជាប់ការទិញនីមួយៗទៅអ្នកផ្គត់ផ្គង់។ បន្ទាប់មក Blugital រក្សាសមតុល្យដែលនៅជំពាក់គេម្នាក់ៗ។
- Record a purchase, mark it paid or leave it owingកត់ត្រាការទិញ ដាក់ថាបង់រួច ឬទុកជាការជំពាក់
- Pay something off later and the balance comes downបង់បន្តិចម្តងៗពេលក្រោយ រួចសមតុល្យថយចុះ
- One screen answers "who am I behind with?" before the phone call comesអេក្រង់តែមួយឆ្លើយថា "ខ្ញុំជំពាក់អ្នកណា?" មុនពេលទូរស័ព្ទមកដល់
Blugital Supply Coក្រុមហ៊ុនផ្គត់ផ្គង់ Blugital
@blugital_supply
One supplier, every delivery, one balance.អ្នកផ្គត់ផ្គង់មួយ ការដឹកជញ្ជូនទាំងអស់ សមតុល្យតែមួយ។
- 1A part payment is fine. The balance follows it down.ការបង់មួយផ្នែកក៏បាន។ សមតុល្យថយចុះតាមវា។
22Barcodes and labelsបាកូដ និងស្លាកNewថ្មី
If your shop uses a scanner, each item can carry a barcode. Two kinds:បើហាងរបស់អ្នកប្រើម៉ាស៊ីនស្កេន ទំនិញនីមួយៗអាចមានបាកូដ។ មានពីរប្រភេទ៖
- The one on the packet — scan it once and it is attached to that item for goodបាកូដលើកញ្ចប់ — ស្កេនម្តង រួចវាភ្ជាប់នឹងទំនិញនោះជារៀងរហូត
- One Blugital makes — for anything you sell loose or make yourself, where no packet existsបាកូដដែល Blugital បង្កើត — សម្រាប់អ្វីដែលអ្នកលក់រាយ ឬធ្វើដោយខ្លួនឯង ដែលគ្មានកញ្ចប់
At the till, scan instead of tapping. A USB scanner works as a keyboard, so nothing needs installing; a phone camera works too.នៅកន្លែងគិតលុយ សូមស្កេនជំនួសការចុច។ ម៉ាស៊ីនស្កេន USB ដំណើរការដូចក្តារចុច ដូច្នេះមិនចាំបាច់ដំឡើងអ្វីទេ ហើយកាមេរ៉ាទូរស័ព្ទក៏ប្រើបានដែរ។
Print labels for the codes Blugital made, on an A4 sticker sheet or a label roll — the size you chose in Printingការបោះពុម្ព.បោះពុម្ពស្លាកសម្រាប់កូដដែល Blugital បង្កើត លើសន្លឹកស្ទីកគ័រ A4 ឬក្រដាសរមូរស្លាក — តាមទំហំដែលអ្នកបានជ្រើសក្នុង Printingការបោះពុម្ព។
Barcodesបាកូដ
Add-onកម្មវិធីបន្ថែមScan what has a code. Print a label for what does not.ស្កេនអ្វីដែលមានកូដ។ បោះពុម្ពស្លាកសម្រាប់អ្វីដែលគ្មាន។
- 1Only Blugital's own codes need labels — the packet already has its own.មានតែកូដរបស់ Blugital ទេដែលត្រូវការស្លាក — កញ្ចប់មានកូដរបស់វារួចហើយ។
23The wage bookសៀវភៅប្រាក់ខែNewថ្មី
Salaries, advances, loans and repayments, in one place. Who was paid, how much, and what is still outstanding.ប្រាក់ខែ ប្រាក់បុរេប្រទាន ប្រាក់កម្ចី និងការសង នៅកន្លែងតែមួយ។ អ្នកណាបានទទួល ប៉ុន្មាន និងអ្វីដែលនៅសល់។
- Record a month's salary for each personកត់ត្រាប្រាក់ខែប្រចាំខែសម្រាប់ម្នាក់ៗ
- An advance taken mid-month shows against the next paymentប្រាក់បុរេប្រទានដែលយកពាក់កណ្តាលខែ បង្ហាញដកពីការបង់ប្រាក់លើកក្រោយ
- A loan is paid back a little at a time, and the balance followsប្រាក់កម្ចីសងបន្តិចម្តងៗ ហើយសមតុល្យតាមវា
- Have a lot of staff? Import the list from a spreadsheet instead of typing itមានបុគ្គលិកច្រើន? នាំចូលបញ្ជីពីឯកសារតារាង ជំនួសការវាយបញ្ចូល
Septemberខែកញ្ញា
1Owner onlyម្ចាស់ហាងតែប៉ុណ្ណោះSalary, minus what was already taken.ប្រាក់ខែ ដកអ្វីដែលបានយកទៅរួច។
- 1Staff cannot reach this screen from any device, signed in as themselves.បុគ្គលិកមិនអាចចូលអេក្រង់នេះពីឧបករណ៍ណាមួយបានទេ ពេលចូលក្នុងគណនីខ្លួនឯង។
24Add staff and decide what they can doបន្ថែមបុគ្គលិក និងកំណត់អ្វីដែលគេអាចធ្វើ
Create a username and password for each person in Settings. They sign in with that — no email needed, which matters when staff change often.បង្កើតឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់សម្រាប់មនុស្សម្នាក់ៗ ក្នុង ការកំណត់។ គេចូលដោយប្រើវា — មិនចាំបាច់អ៊ីមែលទេ ដែលជារឿងសំខាន់ពេលបុគ្គលិកប្តូរញឹកញាប់។
Staff land straight in Cashier mode and see only what you allow: taking orders, reports, the menu, marking things sold out.បុគ្គលិកចូលទៅរបៀបគិតលុយផ្ទាល់ ហើយឃើញតែអ្វីដែលអ្នកអនុញ្ញាត៖ ការទទួលបញ្ជាទិញ របាយការណ៍ ម៉ឺនុយ ការដាក់សញ្ញាអស់ស្តុក។
dara
Cashierអ្នកគិតលុយ
2Staff cannot create stores or see your billing.បុគ្គលិកមិនអាចបង្កើតហាង ឬមើលការទូទាត់របស់អ្នកបានទេ។
A username and password each — no email needed, which matters when staff change often.ឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់ម្នាក់មួយ — មិនចាំបាច់អ៊ីមែល ដែលសំខាន់ពេលបុគ្គលិកប្តូរញឹកញាប់។
- 1Tick only what that person needs. A cashier usually needs the first two.ធីកតែអ្វីដែលមនុស្សនោះត្រូវការ។ អ្នកគិតលុយជាធម្មតាត្រូវការតែពីរដំបូង។
- 2That is deliberate, not a missing feature.នេះជាការរៀបចំដោយចេតនា មិនមែនជាមុខងារខ្វះទេ។
My Store — your home screenហាងរបស់ខ្ញុំ — អេក្រង់ដើមរបស់អ្នក
- 🛠 Store builder — the menu, the design, the QR codes🛠 កម្មវិធីសាងសង់ហាង — ម៉ឺនុយ រូបរាង កូដ QR
- 🧾 Order desk — incoming orders, cashier mode, reports, availability🧾 តុបញ្ជាទិញ — ការបញ្ជាទិញចូល របៀបគិតលុយ របាយការណ៍ ស្ថានភាពទំនិញ
- 📈 Insights — how many people opened your menu📈 ការវិភាគ — មានមនុស្សប៉ុន្មាននាក់បើកម៉ឺនុយរបស់អ្នក
- 💳 Plan & billing — free or Premium, and the payment slip upload💳 គម្រោង និងវិក្កយបត្រ — ឥតគិតថ្លៃ ឬ Premium និងការផ្ទុកបង្កាន់ដៃ
- ⚙️ Settings — storefront language, Telegram, staff accounts⚙️ ការកំណត់ — ភាសាហាង Telegram គណនីបុគ្គលិក
- ✨ Services & add-ons — paid help with photos and menu entry✨ សេវាកម្ម និងកម្មវិធីបន្ថែម — ជំនួយបង់ប្រាក់ រឿងរូបភាព និងការបញ្ចូលម៉ឺនុយ
Everything starts here. If you have more than one shop, switch at the top.គ្រប់យ៉ាងចាប់ផ្តើមនៅទីនេះ។ បើអ្នកមានហាងច្រើនជាងមួយ សូមប្តូរនៅខាងលើ។
Languages — the three levelsភាសា — បីកម្រិត
These are three different settings and people confuse them constantly.ទាំងនេះជាការកំណត់បីផ្សេងគ្នា ហើយមនុស្សច្រឡំវាជាញឹកញាប់។
- Level 1 · Blugital itself — the EN / ខ្មែរ pill at the top. Changes the buttons and labels you see. Customers are not affected.កម្រិតទី ១ · Blugital ខ្លួនឯង — ប៊ូតុង EN / ខ្មែរ នៅខាងលើ។ ប្តូរប៊ូតុង និងស្លាកដែលអ្នកឃើញ។ អតិថិជនមិនរងផលប៉ះពាល់ទេ។
- Level 2 · Storefront language (Settings) — which languages your menu offers at all.កម្រិតទី ២ · ភាសាហាង (ការកំណត់) — ភាសាណាខ្លះដែលម៉ឺនុយរបស់អ្នកផ្តល់ជូន។
- Level 3 · Menu languages (Store builder) — the wording of each item in each language.កម្រិតទី ៣ · ភាសាម៉ឺនុយ (កម្មវិធីសាងសង់ហាង) — ពាក្យពេចន៍នៃទំនិញនីមួយៗ ក្នុងភាសានីមួយៗ។
Three different settings. People confuse them constantly.ការកំណត់បីផ្សេងគ្នា។ មនុស្សច្រឡំវាជាញឹកញាប់។
- 1Changes the buttons YOU see. Customers are not affected at all.ប្តូរប៊ូតុងដែលអ្នកឃើញ។ អតិថិជនមិនរងផលប៉ះពាល់ទាល់តែសោះ។
- 2Which languages your menu offers to customers.ភាសាណាខ្លះដែលម៉ឺនុយផ្តល់ជូនអតិថិជន។
- 3The actual wording of each item in each language.ពាក្យពេចន៍ពិតប្រាកដនៃទំនិញនីមួយៗ ក្នុងភាសានីមួយៗ។
Telegram — alerts, reports and the mini appTelegram — ការជូនដំណឹង របាយការណ៍ និងកម្មវិធីតូច
Open Settings → Telegram, press Connect, and send /start to the Blugital bot from the phone that should ring. That phone now gets every new order.បើកការកំណត់ → Telegram ចុច ភ្ជាប់ រួចផ្ញើ /start ទៅបូត Blugital ពីទូរស័ព្ទដែលគួររោទ៍។ ទូរស័ព្ទនោះនឹងទទួលរាល់ការបញ្ជាទិញថ្មី។
You can also schedule a daily or weekly sales summary to the same chat.អ្នកក៏អាចកំណត់ពេលឱ្យផ្ញើសេចក្តីសង្ខេបលក់ ប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ ទៅការជជែកតែមួយនោះផងដែរ។
Running your shop inside Telegramការគ្រប់គ្រងហាងក្នុង TelegramNewថ្មី
The Blugital bot is not only for alerts. Open it and you get a small version of Blugital inside Telegram — your dashboard, your menu editor, your orders and your settings, without opening a browser or signing in again.បូត Blugital មិនមែនសម្រាប់តែការជូនដំណឹងទេ។ បើកវា រួចអ្នកទទួលបាន Blugital ខ្នាតតូចនៅក្នុង Telegram — ផ្ទាំងគ្រប់គ្រង កន្លែងកែម៉ឺនុយ ការបញ្ជាទិញ និងការកំណត់ ដោយមិនចាំបាច់បើកកម្មវិធីរុករក ឬចូលគណនីម្តងទៀត។
- Change a price from your phone between customersប្តូរតម្លៃពីទូរស័ព្ទ ចន្លោះការទទួលអតិថិជន
- Switch between your shops with the picker at the topប្តូររវាងហាងរបស់អ្នកដោយប្រើកន្លែងជ្រើសរើសខាងលើ
- Staff and partners sign in there too, and see only what they are allowed toបុគ្គលិក និងដៃគូក៏ចូលនៅទីនោះដែរ ហើយឃើញតែអ្វីដែលគេត្រូវបានអនុញ្ញាត
Sharing your shop in any chatការចែករំលែកហាងក្នុងការជជែកណាមួយ
In any Telegram conversation, type @ and the bot's name, then your shop. A card appears with your banner, your name and a link straight to your menu — no copying and pasting a URL.ក្នុងការជជែក Telegram ណាមួយ សូមវាយ @ និងឈ្មោះបូត រួចឈ្មោះហាងរបស់អ្នក។ កាតមួយបង្ហាញជាមួយបដា ឈ្មោះ និងតំណទៅម៉ឺនុយរបស់អ្នកដោយផ្ទាល់ — មិនចាំបាច់ចម្លងតំណទេ។
Ask Blugitalសួរ Blugital
Ask the bot a question in plain Khmer or English — how to change a price, why a customer sees the old menu, what Premium includes. If it cannot answer, it passes the question to a person rather than guessing.សួរបូតជាភាសាខ្មែរ ឬអង់គ្លេសធម្មតា — របៀបប្តូរតម្លៃ ហេតុអ្វីអតិថិជនឃើញម៉ឺនុយចាស់ ឬ Premium មានអ្វីខ្លះ។ បើវាឆ្លើយមិនបាន វាបញ្ជូនសំណួរទៅមនុស្ស ជាជាងទាយ។
✈️ Telegram
Connectedបានភ្ជាប់
1Send /start to the Blugital bot from the phone that should ring.សូមផ្ញើ /start ទៅបូត Blugital ពីទូរស័ព្ទដែលគួររោទ៍។
Automatic sales reportរបាយការណ៍លក់ស្វ័យប្រវត្តិ
Your phone rings for every new order, even with the browser closed.ទូរស័ព្ទរបស់អ្នករោទ៍រាល់ការបញ្ជាទិញថ្មី ទោះបិទកម្មវិធីរុករកក៏ដោយ។
- 1Changed phone? Reconnect from the new one — the old phone keeps receiving until you do.ប្តូរទូរស័ព្ទមែនទេ? សូមភ្ជាប់ឡើងវិញពីទូរស័ព្ទថ្មី — ទូរស័ព្ទចាស់នៅតែទទួល រហូតដល់អ្នកធ្វើ។
- 2The summary goes to the same chat at the time you choose.សេចក្តីសង្ខេបផ្ញើទៅការជជែកតែមួយនោះ តាមម៉ោងដែលអ្នកជ្រើសរើស។
Common questionsសំណួរញឹកញាប់
Do my customers need an app?តើអតិថិជនរបស់ខ្ញុំត្រូវការកម្មវិធីទេ?
No. They scan the QR with the normal camera and the menu opens in their browser.ទេ។ គេស្កេនកូដ QR ដោយប្រើកាមេរ៉ាធម្មតា រួចម៉ឺនុយបើកនៅក្នុងកម្មវិធីរុករករបស់គេ។
I changed my menu but customers see the old one.ខ្ញុំបានប្តូរម៉ឺនុយ ប៉ុន្តែអតិថិជននៅឃើញម៉ឺនុយចាស់។
Press Publish. Edits stay as a draft until you do — that is what lets you edit while the shop is open.សូមចុច ផ្សាយ។ ការកែសម្រួលនៅជាសេចក្តីព្រាង រហូតដល់អ្នកចុច — នោះជាអ្វីដែលអនុញ្ញាតឱ្យអ្នកកែពេលហាងបើក។
A customer says an item has no price.អតិថិជននិយាយថាទំនិញមួយគ្មានតម្លៃ។
That is on purpose if you left the price empty. They can ask for a quote and you price it in the Order desk.នោះជាការរៀបចំដោយចេតនា បើអ្នកទុកតម្លៃទទេ។ គេអាចស្នើសុំតម្លៃ ហើយអ្នកកំណត់តម្លៃនៅតុបញ្ជាទិញ។
I closed the month by mistake.ខ្ញុំបានបិទបញ្ជីខែដោយច្រឡំ។
Reopen it in Reports. Blugital asks for a reason and records who did it and when.សូមបើកវាឡើងវិញនៅក្នុងរបាយការណ៍។ Blugital នឹងសួរមូលហេតុ ហើយកត់ត្រាថានរណាធ្វើ និងពេលណា។
Can I run more than one shop?តើខ្ញុំអាចដំណើរការហាងច្រើនជាងមួយបានទេ?
Yes. Create another store from My Store and switch between them with the picker at the top.បាទ/ចាស។ បង្កើតហាងមួយទៀតពី «ហាងរបស់ខ្ញុំ» រួចប្តូររវាងវាដោយប្រើកន្លែងជ្រើសរើសនៅខាងលើ។
I need help with photos or entering my menu.ខ្ញុំត្រូវការជំនួយរឿងរូបភាព ឬការបញ្ចូលម៉ឺនុយ។
See Services & add-ons in My Store — we can do the setup for you.សូមមើល សេវាកម្ម និងកម្មវិធីបន្ថែម ក្នុង «ហាងរបស់ខ្ញុំ» — យើងអាចរៀបចំជំនួសអ្នកបាន។
The internet went down while I was selling. Did I lose those sales?អ៊ីនធឺណិតដាច់ពេលខ្ញុំកំពុងលក់។ តើខ្ញុំបាត់ការលក់ទាំងនោះទេ?
No. They were kept on the device and sent when the connection came back. Keep the printed slips — the OFF- reference on them finds the order afterwards. See Selling when the internet is downការលក់ពេលអ៊ីនធឺណិតដាច់.ទេ។ ពួកវាត្រូវបានរក្សាទុកក្នុងឧបករណ៍ ហើយផ្ញើពេលអ៊ីនធឺណិតមកវិញ។ សូមរក្សាបង្កាន់ដៃដែលបោះពុម្ព — លេខយោង OFF- លើវាស្វែងរកការបញ្ជាទិញបានពេលក្រោយ។ សូមមើល Selling when the internet is downការលក់ពេលអ៊ីនធឺណិតដាច់។
My receipt comes out with the right edge cut off.បង្កាន់ដៃរបស់ខ្ញុំចេញមកដោយគែមខាងស្តាំត្រូវកាត់ចេញ។
The paper size in Settings does not match the paper in the printer. Set them the same — see Printingការបោះពុម្ព.ទំហំក្រដាសក្នុងការកំណត់ មិនត្រូវនឹងក្រដាសក្នុងម៉ាស៊ីនបោះពុម្ព។ សូមកំណត់ឱ្យដូចគ្នា — សូមមើល Printingការបោះពុម្ព។
Can Blugital print straight to my thermal printer?តើ Blugital អាចបោះពុម្ពផ្ទាល់ទៅម៉ាស៊ីនកម្តៅរបស់ខ្ញុំបានទេ?
Not directly, and no website can — your computer's print box is where the printer is chosen. Blugital makes the slip the right size and shape; you pick the printer once and tell your computer to remember it.មិនផ្ទាល់ទេ ហើយគ្មានគេហទំព័រណាធ្វើបានដែរ — ប្រអប់បោះពុម្ពរបស់កុំព្យូទ័រអ្នក ជាកន្លែងជ្រើសម៉ាស៊ីន។ Blugital ធ្វើឱ្យបង្កាន់ដៃមានទំហំ និងរូបរាងត្រឹមត្រូវ អ្នកជ្រើសម៉ាស៊ីនម្តង រួចប្រាប់កុំព្យូទ័រឱ្យចងចាំ។
Two customers booked the same time. How?អតិថិជនពីរនាក់កក់ម៉ោងតែមួយ។ ធ្វើម៉េចកើត?
They cannot. If both are in your diary at the same time, they are with different people. One person cannot be double-booked — the database itself refuses it.មិនអាចទេ។ បើទាំងពីរនៅក្នុងកាលវិភាគរបស់អ្នកក្នុងម៉ោងតែមួយ គឺគេនៅជាមួយអ្នកបម្រើសេវាខុសគ្នា។ មនុស្សម្នាក់មិនអាចត្រូវកក់ស្ទួនបានទេ — មូលដ្ឋានទិន្នន័យខ្លួនឯងបដិសេធ។
My stock count is showing a negative number.ចំនួនស្តុករបស់ខ្ញុំបង្ហាញលេខអវិជ្ជមាន។
That means more was sold than the book says you had. It is left showing on purpose — it is the evidence that the shelf and the book disagree. Do a stock take to put it right, with a reason.នោះមានន័យថាលក់ច្រើនជាងអ្វីដែលសៀវភៅចែង។ វាត្រូវបានទុកឱ្យបង្ហាញដោយចេតនា — វាជាភស្តុតាងថាធ្នើ និងសៀវភៅមិនត្រូវគ្នា។ សូមរាប់ស្តុក ដើម្បីកែវា ជាមួយមូលហេតុ។